ជំងឺមហារីកក្រពេញប្រូស្តាត គឺមានការវិវត្តន៍នៅក្នុងក្រពេញប្រូស្តាតរបស់បុរស ដែលជាក្រពេញមួយមានទំហំប៉ុនគ្រាប់វ៉ាល់ណាត់ និង ស្ថិតនៅខាងក្រោមប្លោកនោមដែលវាមាននាទីផលិតសារធាតុរាវ មួយចំនួននៅក្នុងទឹកកាម។ វាគឺជាជំងឺមហារីកមួយដែលតែងតែកើតមានចំពោះបុរស បន្ទាប់ពីជំងឺមហារីកស្បែក។ មហារីកក្រពេញប្រូស្តាតជារឿយៗ មានការវិវត្តន៍យ៉ាងយឺត និង មិនបណ្តាលអោយមានមហន្តរាយគួរអោយកត់សំគាល់នោះទេ។ប៉ុន្តែ មានប្រភេទមួយចំនួន គឺមានសភាពកាចសាហាវជាង និង អាចរីករាលដាលយ៉ាងលឿន ដោយមិនមានការ
ព្យាបាលបាន ។
រោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត
នៅក្នុងដំណាក់កាលដំបូង បុរសអាចនឹងមិនមានរោគសញ្ញាអ្វីនោះទេ។ ក្រោយមកទៀត រោគសញ្ញាអាច រួមមានដូចជា ៖
• បត់ជើងតូចញឹកញាប់ ជាពិសេសនៅពេលយប់ ។
• មានភាពពិបាកក្នុងការចាប់ផ្តើម ឬ បញ្ឈប់ការបត់ជើងតូច។
• ទឹកនោមចេញតិចៗ ឬ ដាច់ៗ ។
• មានអារម្មណ៍ថាឈឺចាប់ ឬ ផ្សាក្នុងពេលបត់ជើងតូច ឬ ពេលបាញ់បញេ្ចញទឹកកាម។
• មានឈាមនៅក្នុងទឹកនោម ឬ នៅក្នុងទឹកកាម។
មហារីកក្នុងដំណាក់កាលធ្ងន់ធ្ងរ អាចបណ្តាលអោយមានការឈឺចាប់ខ្លាំង នៅចង្កេះផ្នែកខាងក្រោម, ត្រគាក
ឬ កំភ្លៅផ្នែកខាងលើ ។
តើវាជាក្រពេញប្រូស្តាតរីកធំ ឬ ជាមហារីកក្រពេញប្រូស្តាត ?
ក្រពេញប្រូស្តាតអាចរីកធំជាងមុន ទៅតាមអាយុរបស់មនុស្សប្រុស ពេលខ្លះវាអាចសង្កត់ទៅលើប្លោកនោម ឬបំពង់បង្ហូរនោម រួចវាអាចបណ្តាលអោយមានរោគសញ្ញា ស្រដៀងគ្នាទៅនឹងជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។វាត្រូវបានគេហៅថា ដុំសាច់ក្រពេញប្រូស្តាតដែលមិនមែនជាមហារីក (benign prostatic hyperplasia) (BPH)។វាមិនមែនជាជំងឺមហារីកនោះទេ និង អាចធ្វើការព្យាបាលបាន ប្រសិនបើរោគសញ្ញាក្លាយជាផលរំខាន ។ បញ្ហាទីបីដែលអាចបណ្តាលអោយមានរោគសញ្ញានៃប្រព័ន្ធម៉ូត្រសាស្តនេះដែរ នោះគឺការរលាកក្រពេញប្រូសា្តត។ ការរលាក ឬ ការចំលងរោគនេះ អាចបណ្តាលអោយមានគ្រុនក្តៅផងដែរ និង នៅក្នុងករណីជាច្រើនទៀត គឺត្រូវ ព្យាបាលបានដោយការប្រើប្រាស់ឱសថ ។
កត្តាប្រឈមនឹងគ្រោះថ្នាក់ ដែលអ្នកមិនអាចធ្វើការគ្រប់គ្រងបាន
កាលបើអ្នកកាន់តែចាស់ នោះវាជាកត្តា ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុត នឹងជំងឺមហារីកក្រពេញប្រូស្តាតជាពិសេសបន្ទាប់ពីអ្នកមានអាយុ ៥០ឆ្នាំ។ បន្ទាប់ពីអាយុ ៧០ឆ្នាំ ការសិក្សាបង្ហាញថា បុរសភាគច្រើនមានទំរង់ខ្លះនៃជំងឺមហារីកក្រពេញប្រូស្តាត ទោះបីជាវាអាចនឹងមិនមានរោគសញ្ញាអ្វី បង្ហាញចេញមកក្រៅក៏ដោយ។ ប្រវត្តិនៃក្រុមគ្រួសារ អាចនឹងបង្កើនគ្រោះថ្នាក់ចំពោះបុរស ដូចជា ការមានឪពុក ឬ បងប្អូនប្រុសកើតមានជំងឺមហារីកនេះគឺអាចបង្កើនការប្រឈមគ្រោះថ្នាក់ចំពោះអ្នកពីរដង ។ ជនជាតិអាហ្រិ្វកអាមេរិកកាំង គឺមានការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ និង មានជំងឺមហារីកក្រពេញប្រូស្តាតក្នុងកំរិតខ្ពស់បំផុត នៅលើពិភពលោក។
កត្តាប្រឈមនឹងគ្រោះថ្នាក់ដែលអ្នកអាចធ្វើការគ្រប់គ្រងបាន
របបអាហារហាក់ដូចជា ដើរតួយ៉ាងសំខាន់ នៅក្នុងការវិវត្តន៍នៃជំងឺមហារីកក្រពេញប្រូស្តាតនេះ ដែលវាតែងមានជាទូទៅនៅក្នុងប្រទេសដែលពេញនិយមនឹងការបរិភោគ សាច់ និង គ្រឿងបរិភោគដែលផលិតពីទឹកដោះគោដែលឮមានកំរិតជាតិខ្លាញ់ខ្ពស់ ។ មូលហេតុនៃទំនាក់ទំនងនេះ គឺមិនទាន់មានភាពច្បាស់លាស់នោះទេ។ អាហារដែលមានជាតិខ្លាញ់ ជាពិសេសខ្លាញ់សត្វ ដែលមានប្រភពមកពីសាច់ពណ៌ក្រហម គឺអាចនឹងបង្កើននូវកំរិតអរម៉ូនរបស់បុរស។ ហើយកត្តានេះអាច ផ្តល់ថាមពលដល់ការរីកលូតលាស់របស់កោសិកាមហារីកនៃក្រពេញប្រូស្តាត។ ការបរិភោគផ្លែឈើ និង បន្លែក្នុងកំរិតទាបពេក ក៏អាចជះឥទ្ធិពលដល់វាផងដែរ ។
ភាពយល់ខុសពីជំងឺមហារីកក្រពេញប្រូស្តាត
ទាំងនេះគឺជារឿងមួយចំនួន ដែលនឹងមិនបណ្តាលអោយអ្នកមានជំងឺ មហារីកក្រពេញប្រូស្តាតនោះទេ ៖ការរួមភេទញឹកញាប់ពេក , ការវះកាត់ចងបំពង់បង្ហូរទឹកកាម និង ការសេពកាមគុណដោយប្រើដៃ ។ ប្រសិនបើអ្នកមានក្រពេញប្រូស្តាតរីកធំ នោះវាមិនមានន័យថា អ្នកមានការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់នៃការវិវត្តន៍ជំងឺមហារីកក្រពេញប្រូស្តាតទេ។ អ្នកស្រាវជ្រាវ គឺនៅតែកំពុងសិក្សាថាតើការផឹកសុរា , ជំងឺឆ្លងតាមការរួមភេទ ឬ ការរលាកក្រពេញប្រូស្តាត ដើរតួនៅក្នុងការវិវត្តន៍នៃជំងមហារីកក្រពេញប្រូស្តាតនេះ ឬទេ ?
តើជំងឺមហារីកក្រពេញប្រូស្តាត អាចត្រូវបានរកឃើញឆាប់រហ័ស ឬទេ ?
សមាគមន៍នៃជំងឺមហារីករបស់សហរដ្ឋអាមេរិក ធ្វើការណែនាំអោយបុរស ពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីគុណសម្បត្តិ និង គុណវិបត្តិ នៃកាធ្វើតេស្តពិនិត្យឆ្លុះ ក្នុងដំណាក់កាលដំបូង នៅពេល៖
• អាយុ ៥០ឆ្នាំ សំរាប់បុរសដែលមានការប្រឈមនឹង គ្រោះថ្នាក់ក្នុងកំរិតមធ្យម ដែលនឹងសង្ឃឹមថានៅរស់យ៉ាងហោចណាស់បាន ១០ឆ្នាំទៀត ។
• អាយុ ៤៥ឆ្នាំ សំរាប់បុរសដែលមានការប្រឈមនឹង គ្រោះថ្នាក់ក្នុងកំរិតខ្ពស់។ វារួមមាន បុរសជនជាតិអាហ្រិ្វក អាមេរិកកាំង ។
• អាយុ ៤០ឆ្នាំចំពោះបុរសដែល មានប្រវត្តិក្រុមគ្រួសារកើតជំងឺនេះ ។
សមាគមន៍ផ្នែកម៉ូត្រសាស្ត្ររបស់សហរដ្ឋអាមេរិក ណែនាំអោយអ្នកធ្វើតេស្តឈាមរក អង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាតជាលើកដំបូង នៅអាយុ ៤០ឆ្នាំ និង តាមដានជាបន្តទៀតទៅតាម វេជ្ជបញ្ជារបស់គ្រូពេទ្យ ។វាជាការសំខាន់ ក្នុងការសំគាល់ថា ការធ្វើតេស្តពិនិត្យអាចនឹង រកឃើញដឹងមុនពីជំងឺមហារីក ដែលមានការវិវត្តន៍យ៉ាងយឺត ហើយការព្យាបាលគឺនឹងមិនផ្តល់អត្ថប្រយោជន៍អ្វីនោះទេ ។ ការព្យាបាលទាំងនោះ អាចនឹងមានផលវិបាកធ្ងន់ធ្ងរ ។
ការពិនិត្យ ដោយការលូកម្រាមដៃចូលក្នុងទ្វារលាមក និង រកពីអង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាត
ជាដំបូងគ្រូពេទ្យអាចនឹងធ្វើការពិនិត្យ ដោយការប្រើម្រាមដៃលូកចូលក្នុងទ្វារលាមក ដើម្បីអោយដឹងពីដុំពក ឬចំណុចរឹងនៅលើក្រពេញប្រូស្តាត។ ការធ្វើតេស្តពិនិត្យឈាម នឹងអាចកំណត់បានពី អង់ទីហ្សែនជាពិសេសនៅក្នុងក្រពេញប្រូស្តាត វាជាប្រូតេអ៊ីនដែលត្រូវបានផលិត ដោយកោសិការបស់ក្រពេញនេះ ។ ការកើនឡើងក្នុងកំរិតខ្ពស់ អាចចង្អុលបង្ហាញថា អ្នកនឹងមានឱកាសខ្ពស់នឹងកើតមានជំងឺមហារីក ប៉ុន្តែអ្នកអាចនឹងមានកំរិតខ្ពស់ នឹងមានភាពមិនមានមហារីកនេះផងដែរ។ វាក៏អាចទៅរួចផងដែរ ដែលអ្នកអាចមានកំរិតអង់ទីហ្សែនជាពិសេសនៅ
ក្នុងប្រូស្តាតក្នុងសភាពធម្មតា រួចអ្នកអាចនឹងមានជំងឺមហារីកក្រពេញប្រូស្ត្រាត ។
លទ្ធផលតេស្តនៃការពិនិត្យ រកអង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាត
កំរិតធម្មតានៃអង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាត ត្រូវបានកំណត់នៅក្រោម ៤ម៉ាណូក្រាមនៅក្នុងឈាម១មីលីលីត្រ ខណៈពេលដែល កំរិតអង់ទីហ្សែននេះស្ថិតក្នុង កំរិត១០ម៉ាណូក្រាម នោះអ្នកអាចនឹងមាន ការប្រឈមនឹងគ្រោះថ្នាក់នៃជំងឺមហារីកក្នុងកំរិតខ្ពស់។ ប៉ុន្តែវាក៏អាចមាន ករណីលើកលែងជាច្រើនផងដែរ ៖
• បុរសក៏អាចមាន ជំងឺមហារីកក្រពេញប្រូស្តាតជាមួយនឹងកំរិតអង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាតតិចជាង ៤ម៉ាណូក្រាម ក្នុងឈាម១មីលីលីត្រ ។
• ក្រពេញប្រូស្ត្រាតដែលមានការរលាក ឬ រីកធំ ក៏អាចបង្កើននូវកំរិតអង់ទីហ្សែននេះដែរ ប៉ុន្តែការធ្វើតេស្តបន្ថែមទៀតអាចនឹងមិនបង្ហាញ ភស្តុតាងអ្វីពីជំងឺមហារីកទេ។
• ឱសថមួយចំនួនសំរាប់ការរីកធំនៃក្រពេញប្រូស្តាត អាចកាត់បន្ថយកំរិតអង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្រា្តត ថ្វីបើមានវត្តមាននៃជំងឺមហារីកក្រពេញប្រូស្តាតក៏ដោយ ដែលនេះចាត់ទុកថាជាលទ្ឋផលខុស។
ប្រសិនបើអ្នកមាន ករណីមួយណានៃ កំរិតអង់ទីហ្សែនជាពិសេសនៅក្នុងក្រពេញប្រូស្តាត ឬ ការធ្វើតេស្តលូកម្រាមដៃចូលក្នុងទ្វារលាមកមានសភាពមិនធម្មតា វេជ្ជបណ្ឌិតនឹងផ្តល់វេជ្ជបញ្ជាអោយអ្នកធ្វើតេស្តផ្សេងទៀត ។
ការច្រឹបសាច់នៃជំងឺមហារីកក្រពេញប្រូស្តាត
ប្រសិនបើការពិនិត្យរូបរាងកាយ ឬ ធ្វើតេស្តពិនិត្យពីកំរិតអង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាត បង្ហាញថាអ្នកមានបញ្ហា នោះវេជ្ជបណ្ឌិតនឹងអោយអ្នកធ្វើការច្រឹបសាច់ពិនិត្យរកជំងឺមហារីក។ ម្ជុលត្រូវបានចាក់បញ្ចូលទៅក្នុងផ្នែកណាមួយ នៃជញ្ជាំងទ្វារលាក ឬ ស្បែកដែលនៅចន្លោះទ្វារលាមក និង ស្រោមពងស្វាស។ គំរូជាលិកាតូចៗជាច្រើន ត្រូវបានយកចេញ និង ពិនិត្យនៅក្រោមអតិសុខុមទស្សន៍។ ការច្រឹបសាច់គឺជាវិធីដ៏ល្អបំផុត ក្នុងការពិនិត្យតាមដានរកជំងឺមហារីក និង ទស្សន៍ទាយថាតើវាជាមហារីកដែលមានការលូតលាស់យឺត ឬក៏ជាមហារីកដែលកាចសាហាវនោះ ?
ការច្រឹបសាច់ និង ការដាក់ពិន្ទុនៃកោសិកាមហារីកតាមវិធី គ្លីសាន់ ( Gleason)
រោគវិទូ ធ្វើការស្វែងរកកោសិកាដែលមានភាពមិនប្រក្រតី និង ដាក់ចំណាត់ថ្នាក់នៃគំរូ ជាលិកាទាំងនោះ ពី ១ដល់ ៥។ ផលបូកនៃ ២នៃ ចំណាត់ថ្នាក់ Gleason គឺជាពិន្ទុរបស់ Gleason ។ ពិន្ទុទាំងនេះ នឹងជួយកំណត់ពី ឱកាសនៃការរីករាលដាលរបស់ជំងឺមហារីក។ ពួកវាមាន មានចន្លោះពី ២ គឺមិនសូវមានភាពកាចសាហាវ ទៅដល់ពិន្ទុ១០គឺជាមហារីក ដែលមានសភាពកាចសាហាវបំផុត។ ពិន្ទុ Gleason អាចជួយប្រាប់ពី ប្រភេទនៃការព្យាបាល ដែលវេជ្ជបណ្ឌិតរបស់អ្នក នឹងធ្វើការណែនាំដល់អ្នក ។
ការពិនិត្យពីរូបរាងនៃមហារីកក្រពេញប្រូស្តាត
មានបុរសខ្លះ អាចនឹងត្រូវការ ការធ្វើតេស្តបន្ថែមទៀតដើម្បីពិនិត្យរកថា តើមហារីកនេះ មានការរីករាលដាលផុតពីក្រពេញប្រូស្តាតឬនៅ? តេស្តទាំងនោះរួមមានដូចជា ការធ្វើអេកូសាស្ត្រ, ការធ្វើស៊ីធីស្កេន ឬ ការស្កេន អ៊ឹមអរអាយ ។ ការស្កេនសារធាតុបញ្ចេញកាំរស្មីនៅក្នុងឆ្អឹង នឹងដិតតាមស្នាមនៃការចាក់បញ្ចូលសារធាតុកាំរស្មីវិទ្យុសកម្មក្នុងកំរិតទាប ដែលវាអាចជួយអោយយើងរកឃើញជំងឺមហារីក ដែលមានការរីករាលដាលទៅដល់ឆ្អឹង ។
ដំណាក់កាលនៃជំងឺមហារីកក្រពេញប្រូស្តាត
ការកំណត់ជាដំណាក់កាល ត្រូវបានប្រើប្រាស់ដើម្បីបកស្រាយថាតើ ជំងឺមហារីកក្រពេញប្រូស្តាតនេះមានការរីកលូតលាស់ដល់កំរិតណា និង ជួយកំណត់ពីវិធីព្យាបាលដែលមានប្រសិទ្ធភាពបំផុត ។
• ដំណាក់កាលទី១ មហារីកមានសភាពតូច និង ស្ថិតនៅតែជាមួយក្រពេញប្រូស្តាត។
• ដំណាក់កាលទី២ មហារីកគឺស្ថិតនៅក្នុងសភាពរីកលូតលាស់លឿនទៅមុខ ប៉ុន្តែវានៅតែស្ថិត នៅក្នុងក្រពេញប្រូស្តាតនៅឡើយ ។
• ដំណាក់កាលទី៣ មហារីកមានការរីករាលដាល ទៅដល់ផ្នែកខាងក្រៅនៃក្រពេញប្រូស្តាត និង ស្ថិតនៅជិតថង់ទឹកកាម ។
• ដំណាក់កាលទី៤ មហារីកមានការរីករាលដាលដល់ កូនកណ្តុរ ដែលស្ថិតនៅជិតសិរីរៈ ឬ ជាលិកាដូចជា
ប្លោកនោម ឬ ទ្វារលាមក ឬ សរីរៈដែលស្ថិតនៅឆ្ងាយទៀត មានដូចជាឆ្អឹង ឬ សួត។
អត្រាកំរិតនៃការរស់រានមានជីវិត ចំពោះជំងឺមហារីកក្រពេញប្រូស្តាត
ដំណឹងល្អអំពីជំងឺមហារីកក្រពេញប្រូស្តាត គឺវាជាធម្មតា មានការរីកលូតលាស់យ៉ាងយឺត ។ ហើយ ៩ករណីក្នុងចំណោម១០ករណី ត្រូវបានរកឃើញនៅក្នុងដំណាក់កាលដំបូង។ សរុបមក អត្រាកំរិតនៃការរស់មានជីវិតក្នុងរយៈពេល៥ឆ្នាំ គឺមាន ១០០ភាគរយចំពោះបុរស ដែលមានជំងឺនេះស្ថិតនៅក្នុងក្រពេញប្រូស្តាត ឬ ជាលិកាជិតនោះ និងមានបុរសជាច្រើនទៀត អាចនឹងរស់នៅបានយូរជាងនេះ ។ នៅពេលដែលជំងឺនេះ មានការរីករាលដល់តំបន់ឆ្ងាយពីនេះទៀត តួលេខនេះមានការធ្លាក់ចុះ ទៅដល់ ៣១ភាគរយ។ ប៉ុន្តែតួលេខទាំងនេះ គឺអាស្រ័យទៅលើការធ្វើរោគ
វិនិច្ឆ័យរបស់បុរស យ៉ាងហោចណាស់កាលពី៥ឆ្នាំមុន ។ ការប្រមើលមើលពីអនាគត អាចនឹងមានភាពប្រសើរជាងមុន សំរាប់បុរសដែលបានធ្វើរោគវិនិច្ឆ័យ និង ធ្វើការព្យាបាលនៅក្នុងពេលបច្ចុប្បន្ន ។
ការព្យាបាល ដោយការឃ្លាំមើល និង ការរង់ចាំ
ជាមួយនឹងមហារីកក្នុងកំរិតទាប ជំរើសមួយនោះ គឺការឃ្លាំមើលវា និង រង់ចាំ។ វាត្រូវបានកំណត់ដោយការច្រឹបសាច់ពិនិត្យរកមហារីករបស់អ្នក, ការធ្វើតេស្តរកអង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាត និង ការដាក់ពិន្ទុGleason ។ វេជ្ជបណ្ឌិតរបស់អ្នក នឹងធ្វើការបញ្ជាអោយអ្នកធ្វើតេស្ត ដោយមិនកំណត់ពេល។ ការព្យាបាលផ្សេងទៀត ជាមួយនឹងការប្រឈមនឹងគ្រោះថ្នាក់នៃការរួមភេទ ឬ ក៏បញ្ហានឹងការបត់ជើងតូច អាចនឹងមិនមានភាពចាំបាច់ ។ បុរសមួយចំនួនដែលមានវ័យចំណាស់ ឬ មានស្ថានភាពសុខភាពនឹងនរ អាចនឹងមិនចាំបាច់ ត្រូវការ ការ
ព្យាបាលនោះទេ។ តែទោះជាយ៉ាងណាក៏ដោយការព្យាបាលដោយខ្លាំងក្លា ជាធម្មតាត្រូវបានណែនាំ សំរាប់មនុស្សដែលមានវ័យក្មេងជាង ឬ បុរសដែលមានជំងឺនេះក្នុងសភាពកាចសាហាវ ។
ការព្យាបាលដោយប្រើកាំរស្មី
ការបាញ់បញ្ចាំងកាំរស្មីពីខាងក្រៅ ដើម្បីសំលាប់កោសិកាមហារីក អាចត្រូវបានប្រើប្រាស់ជាវិធីព្យាបាលដំបូងឬ បន្ទាប់ពីធ្វើការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ។ វាក៏អាចជួយកាត់បន្ថយការឈឺចាប់ នៅក្នុងឆ្អឹង ពីការរីករាលដាលនៃជំងឺមហារីកនេះ ។ នៅក្នុងការព្យាបាលដោយកាំរស្មី ដុំគ្រាប់តូច នៃសារធាតុបញ្ចេញពណ៌ដែល មាន ទំហំប្រហែលគ្នានឹងគ្រាប់ស្រូវ ត្រូវបានដាក់បញ្ចូលទៅក្នុង ក្រពេញប្រូស្តាត។
វិធីទាំងពីរនេះ អាចធ្វើអោយ មុខងារ របស់ លិង្គ អន់ខ្សោយបាន ។ សភាពអស់កំលាំង, បញ្ហាក្នុងការបត់ជើងតូច និង ការរាគរូសអាចជាផលវិបាកដែលអាចនឹងកើតមាន ។
ការព្យាបាលដោយធ្វើការវះកាត់
ការយកក្រពេញប្រូស្តាតចេញ ឬ radical prostatectomy គឺត្រូវបានប្រើប្រាស់ដើម្បីលុបបំបាត់នូវជំងឺមហារីកនៅពេលដែលវាស្ថិតនៅក្នុងក្រពេញប្រូស្តាតនៅឡើយ ។ បច្ចេកវិទ្យាថ្មីមួយចំនួន នឹងធ្វើការវះកាត់ក្នុងទំហំតូច និងដើម្បីស្វែងរកដើម្បីចៀសវាងពី ផលខូចខាតដល់សសៃប្រសាទដែលស្ថិតនៅជិតនោះ ។ ប្រសិនបើកូនកណ្តុរ ក៏មានជំងឺមហារីកផងដែរ ការវះកាត់យកក្រពេញប្រូស្តាតចេញ គឺមិនមែនជាជំរើសដ៏ល្អនោះទេ។ ការវះកាត់អាចនឹងធ្វើអោយមុខងាររបស់ការបញ្ចេញទឹកនោម និង ការរួមភេទអន់ខ្សោយ ប៉ុន្តែវាទាំងពីរនេះ អាចនឹងមានភាពប្រសើរ
ឡើងវិញ នៅពេលក្រោយមកទៀត ។
ការព្យាបាលដោយប្រើអរម៉ូន
ការព្យាបាលដោយប្រើអរម៉ូន អាចនឹងធ្វើអោយដុំមហារីករួមតូច ឬ ពន្យារការរីកលូតលាស់នៃជំងឺមហារីករបស់អ្នក ប៉ុន្តែលុះត្រាតែ វាត្រូវបានប្រើប្រាស់នឹងការព្យាបាលផ្សេងទៀត ទើបវានឹងអាចកំចាត់ចោលនូវជំងឺមហារីកនេះបាន។ ការប្រើប្រាស់ឱសថ និង ការចាក់អរម៉ូនរារាំងខ្ទប់ ឬ ការបញ្ឈប់នូវផលិតផលនៃ អរម៉ូនតេស្តូស្តេរ៉ូន និង អរម៉ូនភេទប្រុសដទៃទៀត ដែលត្រូវបានហៅថា អង់ដ្រូសែន ។ ផលរំខានអាចរួមមានដូចជា ការឡើងក្រហមនៅលើមុខ , ការរីកធំរបស់ជាលិកានៃដើមទ្រូង, ការកើនទំងន់ និង អសម្ថភាពផ្លូវភេទ ។
ការព្យាបាលដោយប្រើគីមី
ការព្យាបាលដោយប្រើគីមី អាចសំលាប់កោសិកាមហារីក នៅក្នុងរាងកាយ រួមមានទាំងផ្នែកខាងក្រៅនៃក្រពេញប្រូស្តាត ដូច្នេះវាត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាល មហារីកដែលមានការវិវត្តន៍លឿនទៅមុខ និងមហារីកដែលមិនមានការឆ្លើយតបនឹងការព្យាបាលដោយ ការប្រើអរម៉ូន។ ការព្យាបាលនេះជាធម្មតា ត្រូវបានចាក់បញ្ចូលតាមសសៃវ៉ែន និង ត្រូវបានផ្តល់អោយ ជាវដ្ត មានរយៈពេលពី ៣ ទៅ ៦ខែ។ ដោយសារតែការព្យាបាលដោយប្រើគីមី អាចសំលាប់កោសិកាដែលរីកលូតលាស់លឿនផ្សេងទៀតនៅក្នុងរាងកាយ អ្នកអាចនឹងមានការជ្រុះសក់ និង ឈឺចាប់នៅក្នុងមាត់។ ផលវិបាករំខានផ្សេងទៀតរួមមានដូចជា ៖ ចង្អោរ, ក្អួត និង អស់កំលាំងល្ហិតល្ហៃ។
ការព្យាបាលដោយប្រើភាពត្រជាក់
ការព្យាបាលដោយប្រើភាពត្រជាក់ កក នឹងអាចសំលាប់កោសិកាមហារីកដែលមាននៅនឹងក្រពេញប្រូស្តាត ។វាគឺមិនសូវបានគេ ប្រើប្រាស់យ៉ាងទូលំទូលាយនោះទេ ដោយសារតែ ប្រសិទ្ធភាពរបស់វាមានរយៈពេលយូរនិងត្រូវបានគេដឹងបាន តិចតួចបំផុត។ វាមិនសូវមានផលវិបាក ដូចការវះកាត់ទេ និង មានការជាសះស្បើយវិញក្នុងរយៈពេលខ្លី។ ដោយសារតែភាពកក អាចផ្តល់ផលប៉ះពាល់ដល់ សសៃប្រសាទ ក្នុងអត្រា ៨០ភាគរយ នៃចំនួនបុរសជាច្រើន ក្លាយជាអសម្ថភាពផ្លូវភេទ បន្ទាប់ពីធ្វើការព្យាបាលដោយប្រើភាពត្រជាក់នេះរួច ។វាអាចនឹងមានការឈឺចាប់ជាបណ្តោះអាសន្ន និង មានអារម្មណ៍ថារលាកនៅក្នុងប្លោកនោម និង ពោះវៀន ។
ការព្យាបាលដោយ ការចាក់វ៉ាក់សាំងជំងឺមហារីកក្រពេញប្រូស្តាត
វ៉ាក់សាំងនេះត្រូវបានរៀបចំឡើង ដើម្បីព្យាបាល គឺមិនមែនសំរាប់ការ ការពារជំងឺមហារីកក្រពេញប្រូស្តាតនោះទេ ដោយការជម្រុញប្រព័ន្ធភាពសុំានៃរាងកាយរបស់អ្នក ដើម្បីអោយវាប្រឆាំងនឹង កោសិកាមហារីកនៃក្រពេញប្រូស្តាតនេះ ។ កោសិកាភាពសុំា ត្រូវបានយកចេញពីឈាមរបស់អ្នក នឹងធ្វើអោយវាមានភាពសកម្ម ដើម្បីប្រយុទ្ធនឹងជំងឺមហារីក និង បញ្ចូលវាទៅក្នុងឈាមរបស់អ្នកវិញ។ វដ្តទាំងបី នឹងកើតមានឡើងនៅក្នុងរយៈពេល១ខែ ។វាត្រូវបានគេប្រើប្រាស់ សំរាប់ជំងឺមហារីកក្រពេញប្រូស្តាតដែលមានការវិវត្តន៍លឿន និង មិនមានការឆ្លើយតបនឹង
ការព្យាបាលដោយការប្រើអរម៉ូន ។ ផលរំខានតិចតួច អាចកើតមានដូចជាការ អស់កំលាំង ,ចង្អោរ និង គ្រុនក្តៅ ។
សេចក្តីសង្ឃឹមចំពោះជំងឺមហារីកដែលមានការវិវត្តន៍លឿន
វេជ្ជបណ្ឌិតនឹងបន្តធ្វើការតាមដាន កំរិតនៃអង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាតរបស់អ្នក និង ធ្វើតេស្តផ្សេងៗជាច្រើនទៀត បន្ទាប់ពីអ្នកបានទទួលការព្យាបាលសំរាប់ជំងឺមហារីកក្រពេញប្រូស្តាតនេះ ។ ប្រសិនបើវាកើតមានឡើងវិញ ឬ រីករាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ ការព្យាបាលបន្ថែមទៀត នឹងអាចធ្វើការណែនាំ។ ជំរើសនៃរបៀបរស់នៅប្រចាំថ្ងៃ ក៏អាចជាបញ្ហាចោទផងដែរ។ ការសិក្សាមួយបានរកឃើញថា អ្នកដែលរស់រានពីជំងឺមហារីកក្រពេញប្រូស្តាត ដែលធ្លាប់មានការហាត់ប្រាណបានទៀតទាត់ នឹងមាន ការប្រឈមនឹង
គ្រោះថ្នាក់នៃការស្លាប់ ក្នុងកំរិតទាប ។
ការតស៊ូយកឈ្នះ នឹងភាពមិនដំណើរការនៃលិង្គ
ភាពមិនដំណើរការរបស់លិង្គ គឺជាឥទ្ធិពលនៃផលវិបាកដែលតែងតែកើតមាន នៃការព្យាបាលនៃជំងឺមហារីកក្រពេញប្រូស្តាត។ ជាទូទៅ ភាពដំណើរការឡើងវិញរបស់លិង្គ នឹងមានភាពប្រសើរឡើងវិញ នៅក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីមានការវះកាត់រួច។ ការព្យាបាលផ្សេងទៀត ដូចជា ការព្យាបាលដោយការចាក់ថ្នាំ និង ឧបករណ៍ vacuum អាចនឹងជួយបានផងដែរ។
អាហារសំរាប់សុខភាព
ការបរិភោគអាហារដោយមានស្មារតីប្រយ័ត្ននឹងជំងឺមហារីក អាចជាជំរើសដ៏ល្អបំផុត សំរាប់អ្នករស់រានមានជីវិតដែលចង់ ពង្រឹងសុខភាពរបស់ពួកគេ និង អ្នកទាំងឡាយដែលចង់កាត់បន្ថយនូវកត្តាប្រឈមនឹងគ្រោះថ្នាក់របស់ពួកគេ។ នោះមានន័យថា ៖
• បរិភោគផ្លែឈើ និង បន្លែអោយបានប្រាំដង ឬ ច្រើនជាងនេះក្នុងមួយថ្ងៃ។
• បរិភោគគ្រាប់ធញ្ញជាតិ ជំនួសអោយការបរិភោគផ្សៅពណ៌ស ឬ អង្ករពណ៌ស ។
• កំណត់ការបរិភោគសាច់ដែលមានជាតិខ្លាញ់ខ្ពស់ ។
• កំណត់ ឬ បំបាត់ចោលនូវជាតិសាច់មួយចំនួន ដូចជា ហតដក, បន្ទះសាច់កក និងសាច់ជ្រូកបីជាន់។
• កំណត់ជាតិសុរា ពីការផឹក ១ ទៅ ២ដងក្នុងមួយថ្ងៃ ។
អាហារដែលមានជាតិ folate ខ្ពស់ មានសកម្មភាពខ្លះប្រឆាំងនឹង មហារីកក្រពេញប្រូស្តាត មានដូចជា ស្ពីណាចទឹកក្រូចច្របាច់ជាដើម ។ ការសិក្សាជាច្រើនបានរកឃើញពីលទ្ធផល នៃលីកូភេន ដែលជាសារធាតុ antioxidant ដែលបានរកឃើញនៅក្នុងផ្លែប៉េងប៉ោះ ។
សារធាតុបន្ថែមដែលអ្នកទិញទាំងឡាយគួរប្រុងប្រយ័ត្ន
ចូរប្រយ័ត្ននឹង សារធាតុបន្ថែមដែលបានធ្វើការផ្សព្វផ្សាយ ថានឹងជួយការពារជំងឺមហារីកក្រពេញប្រូស្តាត ។សារធាតុឱសថបុរាណមួយចំនួន អាចបង្អាក់ដល់កំរិតនៃ អង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាត។ ការសិក្សាមួយក្នុងរយៈពេល ១០ឆ្នាំ បានបង្ហាញថា ពីកើនឡើងនៃកំរិតប្រឈមនឹងគ្រោះថ្នាក់ នៃជំងឺមហារីកចំពោះបុរសដែលបានទទួលទានគ្រាប់ថ្នាំអាស៊ីតហ្វូលិកបន្ថែម ។ ការសិក្សាមួយទៀត ក្នុងរយៈពេល ៥ឆ្នាំ នៃ selenium និង វីតាមីនE គឺមិនបានបង្ហាញពី ការកាត់បន្ថយនៃកត្តាប្រឈមនឹងគ្រោះថ្នាក់នៃជំងឺមហារីកក្រពេញប្រូស្តាតនេះទេ ។ចូរប្រាកដ ថា អ្នកបានប្រាប់វេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកកំពុងទទួលទានវីតាមីន ឬ សារជាតិបន្ថែមណាមួយ ។

EmoticonEmoticon