តែគឺជារុក្ខជាតិមួយប្រភេទដែលគេអាចយកស្លឹកវាមកឆុងដើម្បីពិសារ ហើយតែនេះក៏មានលក្ខណៈពិសេសនឹងគុណសម្បត្តិចំពោះសុខភាពផងដែរ ។ ពិសារតែមួយពែងក្នុងមួយថ្ងៃ ធ្វើឲ្យជំងឺវង្វេងចាកឆ្ងាយពីអ្នក នេះបើយោងតាមការ ស្រាវជ្រាវថ្មីមួយដោយសាកលវិទ្យាល័យជាតិសិង្ហបុរី។ ការស្រាវជ្រាវនេះត្រូវបានចេញ ផ្សាយនៅក្នុងសៀវភៅទិនានុប្បវត្តិនៃអាហារូបត្ថម្ភ សុខភាព និងភាពចាស់ ហើយបាន កំណត់ថាការផឹកតែរាល់ថ្ងៃជួយកាត់បន្ថយហានិភ័យនៃការថយចុះនៃញាណយល់ដឹង ចំពោះមនុស្សវ័យចំណាស់បាន 50 ភាគរយ។
សម្រាប់អ្នកដែលតែងភ្លេចភ្លាំង តែមួយពែងជារៀងរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យ នេះបានច្រើនដល់ទៅ 86 ភាគរយ។ គេបានធ្វើការសិក្សាលើជនជាតិចិនចំនួប 957 នាក់ដែលមានអាយុ 55 ឆ្នាំ ឬលើសនេះ 2 ឆ្នាំ។ ទិន្នន័យពីការសិក្សា បានបង្ហាញថាការផឹកតែជារៀងរាល់ថ្ងៃអាចបន្ថយ ហានិភ័យនៃការវិវត្តទៅជំងឺរង្វេងរបស់មនុស្សចាស់។ ការស្រាវជ្រាវនេះ គឺមានកម្រិតតែទៅលើ តែខ្មៅ បៃតង ឬ តែ អូឡុងប៉ុណ្ណោះ ៕
EmoticonEmoticon