នៅភូមិព្រៃពន្លិច ឃុំអាចារ្យល័ក្ខ ស្រុកស្ទឹងសែន(ក្រុងស្ទឹងសែន)ខេត្តកំពង់ធំ មានលោកពូម្នាក់ជាអតិតមេភូមិនៅភូមិព្រៃពន្លិចធ្លាប់ទទួលប័ណ្ណសសើរពីរាជរដ្ឋាភិបាល ពេលនេះលោកពូជួបរឿងដ៌អាក្រក់មួយនៅក្នុងគ្រួសារគ្មាននរណាជួយបានឡើយ គឺលោកពូនៅសុខៗមានជំងឺចម្លែកកើតចំជើងលោកពូប្រហែលមួយខែសោះជើងគាត់ឡើងខ្មៅហើយឈឺចុកចាប់មកគល់ភ្លៅស្ពឹកនៅត្រង់ប្រអប់ជើងហើយស្អុយរលួយហូរទឹកសស្រាក់។
ស្ថានភាពលោកពូពេលនេះក្រុមគ្រួសារបងប្អូនកូនចៅសាច់ញាតិបានរ៉ៃលុយគ្នានាំគាត់មកពេទ្យធំនៅភ្នំពេញគ្រប់កន្លែងហើយគ្មានពេទ្យណាទទួលមើលឡើយហើយពួកគាត់ពេលនេះអស់លទ្ធភាពអស់លុយបន្តមើលលោកពូទៀតព្រោះដីស្រែដីប្លង់ផ្ទះនិងផ្ទះបានដាក់ធនាគារយកលុយមកមើលលោកពូអស់ហើយលោកពូខ្លួនឯងផ្ទាល់និងប្រពន្ធកូនចៅម្នាក់ៗលួចយំព្រោះគ្មានសង្ឃឹមបាននៅជុំគ្នាទៀតទេមានតែទ្រាំឈឺចាប់និងរងចាំសេចក្តីមកដល់ប៉ុណ្ណោះ។
សំដីចុងក្រោយរបស់ក្រុមគ្រួសារថាបើពួកគាត់មានលុយ3000$យកគាត់ទៅពេទ្យម្តងទៀតកាត់ជើងគាត់ចោលប្រហែលមានសង្ឃឹម70%តែពេលនេះអ្វីៗសូន្យអស់ហើយសូម្បីលុយទិញទឹកដូងអោយគាត់សឹងតែគ្មានផង។
ពួកគាត់បានអោយខ្ញុំជួយផ្សព្វផ្សាយផងក្រែងបានជួបអ្នកចិត្តធម៌ជួយលោកពូអោយរួចផុតគ្រោះកម្មដ៌អាក្រក់នេះដូច្នេះខ្ញុំបាទសូមអំពាវនាវដល់បងប្អូនសប្បុរសជនជិតឆ្ងាយក្នុងប្រទេសនិងក្រៅប្រទេសមេត្តាជួយបរិច្ចាគថវិកាតាមលទ្ធភាពជួយលោកពូផង ។
EmoticonEmoticon