បើ​លោក​អ្នកមាន​លុយ ហ៊ាន​ទិញ​ទេ​? ​ក្រុមហ៊ុន​អូស្ត្រាលី​ផលិត​ខោស្លីប ថ្លៃ​ស្មើ​រថយន្ត​មួយគ្រឿង​!

April 04, 2017
ថ្មីៗ​នេះ ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ឈ្មោះ aussieBum បាន​ផលិត​ខោស្លីប​ដ៏​ថ្លៃ​បំផុត​នៅលើ​ពិភពលោក​ដោយមាន​តម្លៃ ១៤.៥០០ ដុល្លារ​។​
​    ​ដោយមាន​តម្លៃ​ស្មើ​រថយន្ត​តូច​មួយគ្រឿង ខោស្លីប​នេះ​មាន​លក្ខណៈពិសេស​ដោយ​ក្រុមហ៊ុន​បាន​អះអាងថា ខោស្លីប​នេះ​ផលិត​ចេញពី​អំបោះ​មាស ២៤ កា​រ៉ាត់ និង​អភិវឌ្ឍ​នៅ​ប្រទេស​អាល្លឺម៉ង់​និង​ប៉ាក់​ទៅជា​ក្រណាត់​នៅ​រដ្ឋ Queensland​។​
​    ​លោក Sean Ashby ដែលជា​ស្ថាបនិក​ក្រុមហ៊ុន​ខាងលើ​បាន​និង​បាន​និយាយថា​គំនិត​ខោស្លីប​មាស​នេះ​គឺ​កើតចេញពី​សម័យកាល​ជីក​មាស​របស់​អូស្ត្រាលី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា "​នៅ​យុគមាស​គឺជា​កាល​ដ៏​គួរឱ្យ​រំភើប​និង​ជោគជ័យ​នៃ​ប្រវត្តិសាស្ត្រ​ជនជាតិ​អូស្ត្រាលី​។ ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ចំពោះ​គំនិត​ដែលថា មនុស្ស​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ស្វែងរក​ទ្រព្យសម្បត្តិ​ក្នុងប្រទេស​អូស្ត្រាលី​"៕





Share this

Related Posts

Previous
Next Post »