កណ្តាល ៖ មានករណីបុរសម្នាក់មកពីហូបការគេវិញដេកស្លាប់ កើតហេតុថ្ងៃទី០៣ មេសា ២០១៧ វេលាម៉ោង ២ ទៀបភ្លឺនៅចំណុច ភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យោន យាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សាសនា ព្រះពុទ្ធ មុខរបរ កសិករ សព្វថ្ងៃនៅភូមិ.ឃុំកើត ហេតុ (ស្លាប់)។ ប្រពន្ធឈ្មោះ រ៉ន រ៉ាន អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ មានកូន ០២ នាក់ ស្រីម្នាក់ ប្រុសម្នាក់។

ប៉ូលិសបន្តថា នៅថ្ងៃទី០២ មេសា ២០១៧ វេលាម៉ោង៦ល្ងាចជនរងគ្រោះបានទៅចូលរួមមង្គលការនៅ ភូមិតាំងឫស្សី ឃុំរកាជន្លឹង ដល់វេលាម៉ោង ៩យប់ជនរងគ្រោះក៏ត្រឡប់មកដល់ផ្ទះវិញហើយក៏ចូលដេកជាមួយប្រពន្ធកូនដូចធម្មតា។
ដល់វេលាម៉ោង ២ឈានចូលថ្ងៃទី០៣ មេសា ២០១៧ ប្រពន្ធបានភ្ញាក់ពីដេកហើយហៅជនរងគ្រោះឱ្យងើបតែជនរងគ្រោះមិនភ្ញាក់បន្ទាប់មកប្រពន្ធក៏ស្រែកឆោឡោហៅបងប្អូនមកជួយ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។
កម្លាំងជំនាញបានចុះពិនិត្យដោយហ្មត់ចត់ និងមានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយគឺពិតជាស្លាប់ដោយសារខ្យល់គរបានប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
EmoticonEmoticon