ក្ដៅ ! ក្ដៅ ! ក្រុមហ៊ុន Samsung នឹងដាក់លក់ Note 7 ឡើងវិញ

March 27, 2017
Samsung Galaxy Note7 គឺជាកំពូល Smart Phone ត្រកូល Note របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Samsung ដែលបានដាក់លក់កាលពីពាក់កណ្ដាលឆ្នាំ ២០១៦នេះ ហើយក៏ជា Smart Phone ដែលធ្វើអោយក្រុមហ៊ុនមួយនេះខាតបង់ច្រើនផងដែរ ដោយវាមានបញ្ហា ផ្ទុះថ្ម ដែលធ្វើអោយអ្នកប្រើប្រាស់គ្រោះថ្នាក់ផងដែរ ។ ហើយថ្មីៗនេះ Samsung ក៏បានប្រកាសឈប់ទទួលយកការដោះដូរថ្មី នៅដំណាច់ខែមិនានេះដែរ ។តែថ្មីៗនេះក្រុមហ៊ុនយក្សមួយនេះបាន​​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​​គ្រោង​ដាក់​​លក់​ Galaxy Note 7 ដែល​ជា​ប្រភេទ​​ជួសជុល​រួច​​នៅ​លើ​ទីផ្សារ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Reuters។
Samsung Galaxy Note7

 ក្នុង​សេចក្ដី​ថ្លែងការណ៍​ Samsung បាន​លើក​ឡើង​ថា ការ​បញ្ចេញ​លក់​​ Galaxy Note 7 ដែល​ជួសជុល​រួច​ វា​​អាច​ទៅ​រួច​គឺ​អាស្រ័យ​លើ​ការ​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​អ្នក​អនុវត្ត​ច្បាប់ និង ក្រុមហ៊ុន​ផ្ដល់​សេវា​​​កម្ម​ទូរសព្ទ​​ រួម​ទាំង​​ពិចារណា​លើ​តម្រូវ​ការ​ក្នុង​ស្រុក​ផង​ដែរ។ ចំណុច​នេះ​មាន​ន័យ​ថា​ក្រុមហ៊ុន​នឹង​រើស​យក​ទីផ្សារ​ និង ​កាល​បរិច្ឆេទ​ចេញ​លក់​ នៅ​ពេល​ដឹង​ពី​តម្រូវ​ការ​ក្នុង​ទីផ្សារ​នីមួយៗ​ និង​ ពេល​ទទួល​បាន​ភ្លើង​បៃតង​ពី​​រដ្ឋាភិបាល​ក្នុង​​ទីផ្សារ​ទាំង​នោះ។


រូបភាពដែលNote 7 ផ្ទុំថ្មធ្វើអោយឆេះរថយន្ត

រូបភាព Note7 ផ្ទុះថ្ម
 Samsung ក៏​មាន​គម្រោង​នឹង​​យក​ប្រើ​ ឬ លក់​នូវ​គ្រឿង​បន្លាស់​ដែល​អាច​ប្រើ​បាន​ដូច​ជា​ឈីប​ និង បង្គុំ​កាមេរ៉ា រួម​ទាំង​​វត្ថុ​ធាតុ​កម្រ​ដូច​ជា​​ទង់ដែង​, មាស, នីកែល និង​ ប្រាក់ ​ដែល​បាន​ពី​ Note 7 ដែល​ក្រុមហ៊ុន​សម្រេច​ថា​មិន​លក់​ចេញ​ជា​​ប្រភេទ​ជួសជុល​រួច៕
តើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ដែរឬទេនៅពេលដែល បានអានព៌ណមាននេះហើយ !


Share this

Related Posts

Previous
Next Post »