ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មានភាពសោកស្ដាយ នឹងខឹងសម្បារជាមួយអ្នកដែលបង្ករគ្រោះថ្នាក់ចរាចរណ៍នៅកាលកាលពីល្ងាចមិញ ថ្ងៃទី ២៧ ខែមីនា ដោយរថយន្តមួយគ្រឿង បើកបញ្រ្ចាស់ ទៅបុករះ ម៉ូតូ បណ្តាលឲ្យស្លាប់ និងរបួស មនុស្ស១០នាក់។ ហើយរិតតែក្តុកក្តួលអារម្មណ៍ថែមទៀត បន្ទាប់ពីបានឃើញទិដ្ឋភាពគួរឲ្យរន្ធត់ នោះ
ហេតុការណ៍នេះ ក៏បានធ្វើឲ្យ តារាចម្រៀងស្រីដ៏ល្បី អ្នកនាង ពេជ្រ សោភា បានឈឺចាប់ និងសោកស្តាយផងដែរ ដែលក្រុមគ្រួសារត្រូវបាត់បង់សមាជិក ក្នុងពេលមួយពព្រិចភ្នែក ដោយជនបង្កតែម្នាក់។
ក្នុងនោះដែរ រូបនាង ក៏បានបង្ហោះនូវសារ អមជាមួយនឹង ចម្រៀងចាស់មួយបទ ក្រោមចំណងជើងថា «ចង់សងអ្វី គេស្លាប់ហើយ» នៅក្នុងទំព័រហ្វេសប៊ុករបស់នាង ដែលបទនេះ ពិតជាមានអត្ថន័យ និង រំជួលចិត្តយ៉ាងខ្លាំង ដែលជីវិតមនុស្សយើង បើស្លាប់ហើយ គឺគ្មានថ្ងៃវិលវិញនោះទេ។
បទចម្រៀងមួយបទនេះដែរ ទទួលបានការចាប់អារម្មណ៍ និងមានគេចុចស៊ែរ ទៅដល់ខ្ទង់ពាន់ដងឯណោះ ក្នុងពេលតែមួយយប់តែប៉ុណ្ណោះ៕
EmoticonEmoticon