របៀប Invite Friend ម្ដងទាំងអស់ ឲ្យ Like Page របស់យើង

March 23, 2017
Facebook គឺជាបណ្ដាញទំនាក់ទំនងសង្គមមួយដែលទទួលបានការពេញនិយមខ្លាំងមែនទែននៅទូទាំងពិភពលោក ហើយក្នុងនោះប្រទេសយើងក៏ពេញនិយមខ្លាំងណាស់ដែរ។ អ្នកទាំងអស់គ្នាប្រហែលជាដឹងច្រើនអំពីរការបង្កើត Page ដែលយើងអាចបង្កើតគណនី ក្រុម ព្រឹត្តិការណ៍ រឺ Page ផ្ទាល់ខ្លួនបានដើម្បីទំនាក់ទំនងជាមួយអ្នកដទៃទៀតបានយ៉ាងងាយស្រួល។ តែសម្រាប់គណនីធម្មតាមួយ គឺតម្រូវឲ្យមានមិត្តភក្ដិត្រឹមតែ 5,000ប៉ុណ្ណោះ។ ដោយឡែក សម្រាប់ Page វិញក្រុមហ៊ុន Facebook បានបន្ថែមមុខងារមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច Invite មិត្តភក្ដិឲ្យ Like បាន តែតម្រូវឲ្យចុចម្ដងមួយ។ ដូចនេះអ្នកអាចស្រម៉ៃបាន បើមិត្តភក្ដិរបស់មាន 5,000នាក់ នោះអ្នកត្រូវចុច 5,000ដងដូចគ្នាដើម្បី Invite ពួកគេឲ្យបានគ្រប់គ្នា។ តែសម្រាប់ពេលនេះវាលែងជាបញ្ហាទៀតហើយ ដោយយើងសូមណែនាំនូវវិធីដែលលោកអ្នកអាច Invite មិត្តភក្ដិទាំង 5,000នាក់នោះបានដោយគ្រាន់តែចុចតែម្ដងប៉ុណ្ណោះ។



វិធីទីមួយ៖ ប្រើប្រាស់ Extension របស់ Google Chrome
  • ដំបូងអ្នកត្រូវតំឡើង Google Chrome Extension
  • មុខងារនេះនឹងអនុញ្ញាតឲ្យលោកអ្នកអាច Invite មិត្តភក្កិទាំងអស់បានដោយគ្រាន់តែចុចម្ដងប៉ុណ្ណោះ
  • បន្ទាប់ពីតំឡើងហើយ អ្នកនឹងឃើញនិមិត្តសញ្ញាមួយស្ថិតនៅខាងលើ ផ្នែកខាងស្ដាំនៃ Browser អ្នក
  • និមិត្តសញ្ញានោះនឹងចេញមកតែពេលណាដែលអ្នកចូលទៅកាន់គេហទំព័រ Facebook តែប៉ុណ្ណោះ រាល់គេហទំព័រផ្សេងវានឹងបាត់ទៅវិញ

  • ឥឡូវនេះវាយបញ្ចូលនូវគណនី Facebook ណាដែលអ្នកចង់ Invite មិត្តភក្ដិឲ្យ Like Page នោះ
  • បន្ទាប់មកទៀតចុចបើក Facebook Page រួចចុចលើប៊ូតុង Invite
  • ឥឡូវនេះតារាងមួយនឹងលេចចេញមកជាមួយនឹងឈ្មោះមិត្តភក្ដិ
  • ចុចលើនិមិត្តសញ្ញានៃ Extension ដែលបានតំឡើងនោះ

  • រងចាំប្រមាណវិនាទី នោះមិត្តភក្ដិទាំងអស់នឹងត្រូវ Invite ដោយស្វ័យប្រវត្តិ

វិធីទី2៖ ប្រើប្រាស់ Script
  • ដំបូងអ្នកត្រូវបើក Facebook Page ដែលអ្នកចង់ Invite មិត្តភក្ដិនោះ បន្ទាប់មកចុចលើប៊ូតុង Invite all friends នោះតារាមួយនឹងចេញមក
  • បន្ទាប់មកចុច F12 នៅលើក្ដារចុចរបស់អ្នក ឥឡូវនេះប្រអប់ Console មួយនឹងលេចចេញមកនៅផ្នែកខាងក្រោម
  • Copy កូដខាងក្រោមនេះបន្ទាប់មក Paste វាទៅក្នុងប្រអប់ Console នោះ
var inputs = document.getElementsByClassName(‘uiButton _1sm’); for(var i=0; i<inputs.length;i++) { inputs[i].click(); }
  • បន្ទាប់ពី Paste កូដនោះហើយចុចប៊ូតុងបិទ
  • ឥឡូវនេះការ Invite មិត្តភក្ដិឲ្យ Like Facebook Page នឹងដំណើរការដោយស្វ័យប្រវត្តិ


Share this

Related Posts

Previous
Next Post »