​កីឡា២ប្រភេទដែលឡាវបញ្ជូនមក​ចូល​រួម​​ប្រកួត​ក្នុង​បុណ្យ​ទន្លេ​នៅ​ស្ទឹងត្រែង​

March 24, 2017
ចាប់តាំងពីឆ្នាំពី ២០១៥ មកប្រទេសកម្ពុជាបានប្រារពបុណ្យទន្លេ ដែលលើកទី១ ប្រារពនៅខេត្តកំពង់ចាម លើកទី២ នៅខេត្តក្រចេះ ហើយ​ពិធី​បុណ្យ​ទន្លេ​លើក​ទី៣​ នេះបាន​ប្រារព្ធ​ធ្វើ​ឡើង​ឯ​ខេត្ត​ស្ទឹងត្រែង ​ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​ថ្ងៃ​ទី២៤​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ​ មាន​១១​ប្រភេទ​កីឡា​ដាក់​ចូល​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ និង​រឹតតែ​ពិសេស​ទៀត​នោះ​ក៏​មាន​ការ​ចូលរួម​ពី​​កីឡាករ​​​ឡាវ​ទៀត​ផងលើពីរប្រភេទកីឡា។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ កំពុង​ផ្ដល់​បទសម្ភាសន៍

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៤​ ខែ​មីនា​ ឆ្នាំ​២០១៧​ ​ថា​ ពិធី​បុណ្យ​ទន្លេ​លើក​ទី៣​នេះ​គឺ​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​សំណាក់​​ប្រជាជន​ឡាវ​ដើម្បី​អបអរ​ពិធី​នេះ​ដែរ។​
ចំពោះ​កីឡាករ​ឡាវ​ដែល​បាន​ចូលរួម​នេះ​ ពួក​គេ​ប្រកួត​លើ​ប្រភេទ​កីឡា​បាល់ទះ​ និង​បាល់ទាត់។​ ក្រុម​បាល់ទាត់​និង​បាល់ទះ​ របស់​ឡាវ​នឹង​ត្រូវ​ប្រកួតប្រជែង​ជា​មួយ​ក្រុម​បាល់ទាត់​ និង​បាល់ទះ​​មហាជន​និង​ក្រុម​កីឡា​របស់​មន្ទីរ​អប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែង ៣ក្រុម​ទៀត​។ ​ចំពោះ​ការ​ប្រកួត​ទៀត​សោត​ធ្វើ​ឡើង​រយៈ​ពេល​៣ថ្ងៃ​ គឺ​ពី​ចាប់​ផ្ដើម​ពីថ្ងៃទី២៤​-២៦​ ត្រូវ​នឹង​ថ្ងៃ​បញ្ចប់​តែ​ម្ដង។​ នាថ្ងៃទី១​នៃ​ពិធីវិធីបុណ្យទន្លេនេះ​ មាន​ប្រភេទកីឡា​មួយចំនួនបានចាប់ផ្ដើមប្រកួតដូចជា រត់ប្រណាំង ទាញព្រ័ត្រ វាយសី និង​បាល់ទះ​ផងដែរ។​ ​ប្រភេទ​កីឡា​ផ្សេង​ទៀត​ចាប់​ផ្ដើមប្រកួតនៅថ្ងៃស្អែកជាបន្តទៀត៕

Share this

Related Posts

Previous
Next Post »