រូបចម្លាក់ថ្មីរបស់ Ronaldo ដែលកំពុងត្រូវបានគេសើចចំអក

March 29, 2017
តារាបាល់ទាត់ Cristiano Ronaldo របស់ព័រទុយហ្គាល់ ត្រូវបានទទួលកិត្តិយសបន្ទាប់ពីព្រលានយន្តហោះនៅកោះ Madeira ដែលជាទីកំណើតរបស់គាត់បានដាក់ឈ្មោះតាមគាត់ - ទោះបីនេះជាកិត្តិយសដ៏អស្ចារ្យមួយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយសង្គមផ្តោតសំខាន់ទៅលើមុខដ៏ចំលែកនៅលើរូបចម្លាក់របស់គាត់ទៅវិញ។

Ronaldo បានចូលរួមក្នុងពិធីផ្លាស់ប្ដូរឈ្មោះថ្មីទៅព្រលានយន្តហោះដែលមានឈ្មោះថា Aeroporto Cristiano Ronaldo នៅថ្ងៃពុធរួមជាមួយលោកប្រធានាធិបតីនិងលោកនាយករដ្ឋមន្ត្រីរបស់ព័រទុយហ្គាលផងដែរ


តារាបាល់ទាត់អាយុ ៣២ឆ្នាំនេះ មានសារមន្ទីរមួយ និងសណ្ឋាគារមួយនៅលើកោះនេះ ដែលមានឈ្មោះបន្ទាប់ពីគាត់ទៅហើយ ហើយពេលនេះគាត់មានព្រលានយន្តហោះព្រមទាំងរូបចម្លាក់នេះទៅទៀត។


Ronaldo បានថ្លែងសុន្ទរកថានៅក្នុងពិធីនេះថា «អ្នកគួរតែដឹងទៅហើយថាខ្ញុំពិតជាមានមោទនភាពចំពោះស្រុកកំណើតរបស់ខ្ញុំណាស់»។


ប៉ុន្តែជាជាងការសរសើរចំពោះមោទនភាពដែលមានព្រលានយន្តហោះដាក់ឈ្មោះតាម អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានទៅជាសើចចំអកចំពោះរូបចម្លាក់ដ៏អាក្រក់នោះទៅវិញ។ ដែលខាងក្រោមនេះគឺជាមតិមួយចំនួនចំពោះរូបនោះ៖







Share this

Related Posts

Previous
Next Post »