kdam50
កម្សាន្ត
ទារកម្នាក់ក្រោយម្ដាយរបស់គេបោះបង់ចោលនៅខាងក្រៅរបងវត្ដ ត្រូវបានព្រះតេជគុណមួយព្រះអង្គរើសយកមកចិញ្ចឹម
ទារកម្នាក់ក្រោយម្ដាយរបស់គេបោះបង់ចោលនៅខាងក្រៅរបងវត្ដ ត្រូវបានព្រះតេជគុណមួយព្រះអង្គរើសយកមកចិញ្ចឹម
ប្រទេសថៃ៖ ព្រះសង្ឃមួយអង្គបានជួយសង្រ្គោះទារកម្នាក់បន្ទាប់ពីទារកនោះត្រូវបានម្ដាយរបស់គេបោះបង់ចោលនៅក្បែររបងព្រះវិហារវត្តអារាមមួយក្នុងប្រទេសថៃ។ ទារកនោះត្រូវបានព្រះតេជគុណមួយអង្គប្រទះឃើញនៅក្នុងកន្ត្រកពណ៌ផ្កាឈូក ដែលម្ដាយរបស់គេយកមកបោះចោលនៅខាងក្រៅរបងព្រះវិហារវត្ត Sriboonrung ក្នុងប្រទេសថៃ។ ព្រះតេជគុណអង្គនោះបានយកទារកនោះមកចិញ្ចឹមបីបាច់ថែរក្សានៅក្នុងវត្ដ។ ព្រះតេជគុណមានពុទ្ធដិកាថា៖ ព្រះអង្គនឹងខិតខំព្យាយាមចិញ្ចឹមទារករូបនេះអោយល្អ និងខិតខំប្រឹងប្រែងអប់រំទារកនេះអោយមានអនាគតល្អនិងទទួលបានជោគជ័យគ្រប់ឧបសគ្គ។ ពេលនេះទារកខាងលើមានអាយុ៦ខែហើយ ត្រូវបានព្រះតេជគុណអង្គនោះដាក់ឈ្មោះអោយថា Adwan ។
Share this
EmoticonEmoticon