កម្សាន្ត

បច្ចេកវិទ្យា

កីឡា

Recent Posts

ទាំងព្រលឹមហ្មង៖ ម៉េង កែវពេជ្ជតា ប្រលះធនាគារជាតិ យ៉ាងចាស់ដៃ រឿងលុយថ្មី

ទាំងព្រលឹមហ្មង៖ ម៉េង កែវពេជ្ជតា ប្រលះធនាគារជាតិ យ៉ាងចាស់ដៃ រឿងលុយថ្មី

November 22, 2017 Add Comment
ភ្នំពេញ៖ មានមតិមហាជនប្រមាណជាង ៩០ភាគរយ ដែលគាំទ្រសាររបស់តារាចម្រៀងជើងចាស់ដ៏ល្បី ម៉េង កែវពេជ្ជតា ដែលបានបង្ហោះ​លើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី២២ វិច្ឆិកា និយាយរៀបរាប់ពីការមិនពេញចិត្តទៅនឹងលុយខ្មែរមានការផ្លាប់ប្តូរញឹកញាប់ថា “និយាយពីរឿង​ រូបិយវត្ថុ​ (​លុយ​)​ នៅស្រុកខ្ញុំ​ ម្តេចក៏មានច្រើនរូប​ ច្រើនបែបម្ល៉េះ​? ចំនួនទឹកប្រាក់តែមួយ​ ប៉ុន្តែមានរូបរាង​ ព៌ណ​ រូបភាព​ ទំហំផ្សេងៗគ្នា​ ធ្វើឲ្យអ្នកចាយមានការវង្វេងវង្វាន់​” ។ តារាចម្រៀងរូបនេះបានបន្តថា “សូម្បីខ្ញុំជាប្រជាពលរដ្ឋខ្មែរនៅមានការភាន់​ច្រឡំ ចុះទម្រាំជនបរទេសទៀត​ តើគេនឹងពិបាកស្គាល់​​យ៉ាងម៉េចទៅ​?” ។ ទន្ទឹមនេះ មានមហាជនជាច្រើនបានចូលខមមិន ដោយលើកឡើងពីមតិយោបល់ប្រហាក់ប្រហែលគ្នាជាច្រើនថា “ខ្ញុំចង់និយាយរឿងហ្នឹងដែរ តែមិនហ៊ាននិយាយ បើនិយាយមិនស្រួលគេប្តឹង គេចាប់បាត់ឥឡូវ គេបោះពុម្ពលុយឲ្យចាយ ខ្ញុំចេះតែចាយទៅ” ។
ឆ្លងតាមការស្ទាបស្ទង់មតិយោបល់អ្នកចូលខមមិន និងការយល់ឃើញរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា មានគំនិតដូចគ្នា ហើយពួកគេក៏​សូមអំពាវនាវឲ្យធនា​គារជាតិ ធ្វើការគ្រប់គ្រង និងបោះពុម្ពលុយ យ៉ាងណាឲ្យមានភាពងាយស្រួលសម្រាប់អ្នកចាយ ជៀសវាងការភាន់ច្រឡំដោយអចេតនា ព្រោះ​ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការបោះពុម្ពលុយជាទម្រង់ក្រដាសថ្មីញឹកញាប់ ។ ពាក់ព័ន្ធរឿងនេះ មហាជនជនខ្លះបានប្រៀបធៀបថា រូបិយប័ណ្ណបរទេស គេក៏មានការផ្លាប់ប្តូរដែរ តែមិនញឹកញាប់ពេកទេ ពោលគឺប្រហែល ២ទៅ៣ទសវត្ស ទើបគេធ្វើការផ្លាស់ប្តូរម្តង ហើយទម្រង់ដែលគេផ្លាស់ប្តូរក៏មិនខុសឆ្ងាយពីទម្រង់ក្រដាសប្រាក់ចាស់ដែរ ៕
អា៎ហ៎ា ! ពេជ្រ ថៃ ប៉ះជាមួយកំពូលតារាស្រី ឱក សុគន្ធកញ្ញា កក្រើកឆាកទៀតហើយ!

អា៎ហ៎ា ! ពេជ្រ ថៃ ប៉ះជាមួយកំពូលតារាស្រី ឱក សុគន្ធកញ្ញា កក្រើកឆាកទៀតហើយ!

November 20, 2017 Add Comment
កុមារាពេជ្រ ថៃ ម្ចាស់ជ័យលាភី The Voice Kids Cambodia មានប្រជាប្រិយភាពខ្ពស់ ដោយសារតែសមត្ថភាព និងភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈ។ ជាច្រើនដងដែលកុមារារូបនេះ បានប៉ះគ្នាជាមួយតារាចម្រៀងល្បីៗ មិនថាជំនាន់ចាស់ និងជំនាន់ថ្មី ដូចជាអ្នកនាង ខាត់ សុឃីមជាដើម។ ហើយកាន់តែពិសេសជាងនេះទៅទៀតកាលពីរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ម្សិលមិញនេះ ទស្សនិកជនជាច្រើន
បានសម្ដែងភាពភ្ញាក់ផ្អើលជាមួយនឹងឆាកតន្រ្តី ខណៈពេលពេជ្រ ថៃ និងកញ្ញា ឱក សុគន្ធកញ្ញា កក្រើកឆាកតន្រ្តីតែម្ដង។ ដោយបានលើកយកបទ “សំណាបយោងដី ស្រីយោងបុរស” ដែលជាបទឆ្លើយឆ្លងច្រៀងស៊ីសង្វាក់បានយ៉ាងល្អ ទាក់ទាញសម្លេងហ៊ោពីបណ្ដាបងប្អូនមកទស្សនាកងរំពង។ តោះចង់ដឹងថា ឡូយប៉ុណ្ណា នាំគ្នាទស្សនាទាំងអស់៖

ជំងឺចម្លែកលោកពូអតិតមេភូមិម្នាក់សុខៗកើតជំងឺចម្លែកឡើងខ្មៅជើងម្ខាងហើយស្អុយរលួយ(សូមមេត្តាជួយ Share)

April 04, 2017 Add Comment

នៅភូមិព្រៃពន្លិច ឃុំអាចារ្យល័ក្ខ ស្រុកស្ទឹងសែន(ក្រុងស្ទឹងសែន)​ខេត្តកំពង់ធំ មានលោកពូម្នាក់ជាអតិតមេភូមិនៅភូមិព្រៃពន្លិចធ្លាប់ទទួលប័ណ្ណសសើរពីរាជរដ្ឋាភិបាល ពេលនេះលោកពូជួបរឿងដ៌អាក្រក់មួយនៅក្នុងគ្រួសារគ្មាននរណាជួយបានឡើយ គឺលោកពូនៅសុខៗមានជំងឺចម្លែកកើតចំជើងលោកពូប្រហែលមួយខែសោះជើងគាត់ឡើងខ្មៅហើយឈឺចុកចាប់មកគល់ភ្លៅស្ពឹកនៅត្រង់ប្រអប់ជើងហើយស្អុយរលួយហូរទឹកសស្រាក់​។​
ស្ថានភាពលោកពូពេលនេះក្រុមគ្រួសារបងប្អូនកូនចៅសាច់ញាតិបានរ៉ៃលុយគ្នានាំគាត់មកពេទ្យធំនៅភ្នំពេញគ្រប់កន្លែងហើយគ្មានពេទ្យណាទទួលមើលឡើយហើយពួកគាត់ពេលនេះអស់លទ្ធភាពអស់លុយបន្តមើលលោកពូទៀតព្រោះដីស្រែដីប្លង់ផ្ទះនិងផ្ទះបានដាក់ធនាគារយកលុយមកមើលលោកពូអស់ហើយលោកពូខ្លួនឯងផ្ទាល់និងប្រពន្ធកូនចៅម្នាក់ៗលួចយំព្រោះគ្មានសង្ឃឹមបាននៅជុំគ្នាទៀតទេមានតែទ្រាំឈឺចាប់និងរងចាំសេចក្តីមកដល់ប៉ុណ្ណោះ។​
សំដីចុងក្រោយរបស់ក្រុមគ្រួសារថាបើពួកគាត់មានលុយ3000$យកគាត់ទៅពេទ្យម្តងទៀតកាត់ជើងគាត់ចោលប្រហែលមានសង្ឃឹម70%តែពេលនេះអ្វីៗសូន្យអស់ហើយសូម្បីលុយទិញទឹកដូងអោយគាត់សឹងតែគ្មានផង។​
ពួកគាត់បានអោយខ្ញុំជួយផ្សព្វផ្សាយផងក្រែងបានជួបអ្នកចិត្តធម៌ជួយលោកពូអោយរួចផុតគ្រោះកម្មដ៌អាក្រក់នេះដូច្នេះខ្ញុំបាទសូមអំពាវនាវដល់បងប្អូនសប្បុរសជនជិតឆ្ងាយក្នុងប្រទេសនិងក្រៅប្រទេសមេត្តាជួយបរិច្ចាគថវិកាតាមលទ្ធភាពជួយលោកពូផង ។


ជំងឺភ្នែកកន្ទុយថ្លែន!

April 04, 2017 Add Comment

ជំងឺកន្ទុយថ្លែនជាប្រភេទជំងឺដែលកើតមាននៅលើភ្នាសសនៃភ្នែក ដោយមានការដុះឡើងនូវភ្នាសពណ៌ស មានរាងដូចស្លាបសត្វ ឬរាងជាត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ ភ្នាសកន្ទុយថ្លែនអាចមានការលូតលាស់ពីកម្រិតតូចស្តើង ទៅកាន់កម្រិតធំក្រាស់ ដែលភ្នាសនេះអាចដុះគ្របលើកញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែមនៃកញ្ចក់ភ្នែកទៅកាន់ផ្នែកកណ្តាលនៃកញ្ចក់ភ្នែក រហូតដល់បាំងកូនក្រមុំប្រសិនបើមិនបានធ្វើការការពារនិងព្យាបាលអោយបានត្រឹមត្រូវ។


ក) រោគសញ្ញានៃជំងឺកន្ទុយថ្លែន៖
ជាទូទៅជំងឺកន្ទុយថ្លែនមិនបង្កអោយមានការឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែវាអាចធ្វើអោយអ្នកជំងឺមានអាការៈមិនស្រួលដូចខាងក្រោម៖
- ផ្សាភ្នែក ក្តៅក្នុងភ្នែក និងរកាំភ្នែក
- ក្រហមភ្នែកនៅត្រង់ភ្នាសកន្ទុយថ្លែនដែលមានរលាក
- ស្រវាំងភ្នែកក្នុងករណីភ្នាសកន្ទុយថ្លែនដុះធំក្រាស់មកលើកញ្ចក់ភ្នែក រឺដុះបាំងកូនក្រមុំ។
ខ) កត្តាប្រឈមដែលអាចបង្កអោយកើតជំងឺកន្ទុយថ្លែន៖
កត្តាដែលអាចបង្ក និងជម្រុញអោយភ្នាសកន្ទុយថ្លែនដុះឡើង និងលូតលាស់កាន់តែធំគឺៈ
- ការប៉ះជាមួយកាំរស្មីព្រះអាទិត្យខ្លាំង ដែលជះមកលើភ្នែកជាញឹកញាប់ “ការស្រាវជ្រាវបានរកឃើញថា អត្រានៃអ្នកកើតជំងឺកន្ទុយថ្លែនមានច្រើននៅប្រទេសដែលទទួលកាំរស្មីព្រះអាទិត្យ (កាំរស្មី UV) កម្រិតខ្ពស់ និងនៅលើប្រជាជនដែលធ្វើការក្រោមពន្លឺព្រះអាទិត្យខ្លាំង”
- ភាពកខ្វក់នៃបរិស្ថាន និងបរិយាកាសដែលមានធូលី និងខ្យល់ខ្លាំង
- អាយុកាន់តែច្រើន កាន់តែធ្វើអោយអ្នកប្រឈមខ្ពស់នឹងការកើតជំងឺកន្ទុយថ្លែន
- កត្តាខាងលើរួមបញ្ចូលគ្នាបង្កអោយអ្នកជំងឺប្រឈមនឹងការកើតជំងឺកន្ទុយថ្លែនកាន់តែខ្ពស់។
គ) ការការពារជំងឺកន្ទុយថ្លែន៖
- ការពាក់វ៉ែនតាការពារភ្នែកពីកាំរស្មីព្រះអាទិត្យ និងធូលី ជាវិធីដ៏ងាយស្រួល និងល្អបំផុតក្នុងការការពារអ្នកមិនអោយកើតមាននូវជំងឺកន្ទុយថ្លែន។
- ការពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស អាចជួយអ្នកក្នុងការការពារ និងកាត់បន្ថយការដុះលូតលាស់លឿននៃភ្នាសកន្ទុយថ្លែន។
ឃ) រោគវិនិច្ឆ័យនៃជំងឺកន្ទុយថ្លែន៖
- ការពិនិត្យផ្ទាល់ទៅលើលក្ខណៈសណ្ឋាន និងរូបរាងនៃភ្នាសកន្ទុយថ្លែនអាចអោយគ្រូពេទ្យរករោគវិនិច្ឆ័យនៃជំងឺកន្ទុយថ្លែនបានដោយជាក់លាក់។ 
- ការរករោគវិនិច្ឆ័យអោយបានត្រឹមត្រូវ រួមជាមូយនិងការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសផ្នែកចក្ខុសាស្រ្ត ឬចក្ខុមាត្រការី ជាកត្តាចម្បងក្នុងការការពារ និងព្យាបាលជំងឺកន្ទុយថ្លែនប្រកបដោយប្រសិទ្ធិភាព។
ង) ការព្យាបាលជំងឺកន្ទុយថ្លែន
- ការព្យាបាលជំងឺកន្ទុយថ្លែនមានលក្ខណៈខុសៗគ្នាទៅតាម អការៈនៃជំងឺ និងកម្រិតនៃភ្នាសកន្ទុយថ្លែន។ 
- ជំងឺកន្ទុយថ្លែនមិនអាចធ្វើការព្យាបាលជាសះស្បើយតាមរយៈការបន្តក់ថ្នាំភ្នែកឡើយ។
- ការវះកាត់ព្យាបាលមិនបានត្រឹមត្រូវល្អ អាចធ្វើអោយអត្រានៃការដុះភ្នាសកន្ទុយថ្លែនឡើងមកវិញមានកាន់តែខ្ពស់។
សូមមកទទួលយកការពិនិត្យ ណែនាំ ដើម្បីការពារ និងព្យាបាលជំងឺកន្ទុយថ្លែនពីក្រុមគ្រូពេទ្យឯកទេសចក្ខុសាស្ត្រនៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីសុខភាព និងសោភណ័ភាពភ្នែករបស់អ្នក។


បើ​លោក​អ្នកមាន​លុយ ហ៊ាន​ទិញ​ទេ​? ​ក្រុមហ៊ុន​អូស្ត្រាលី​ផលិត​ខោស្លីប ថ្លៃ​ស្មើ​រថយន្ត​មួយគ្រឿង​!

April 04, 2017 Add Comment
ថ្មីៗ​នេះ ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ឈ្មោះ aussieBum បាន​ផលិត​ខោស្លីប​ដ៏​ថ្លៃ​បំផុត​នៅលើ​ពិភពលោក​ដោយមាន​តម្លៃ ១៤.៥០០ ដុល្លារ​។​
​    ​ដោយមាន​តម្លៃ​ស្មើ​រថយន្ត​តូច​មួយគ្រឿង ខោស្លីប​នេះ​មាន​លក្ខណៈពិសេស​ដោយ​ក្រុមហ៊ុន​បាន​អះអាងថា ខោស្លីប​នេះ​ផលិត​ចេញពី​អំបោះ​មាស ២៤ កា​រ៉ាត់ និង​អភិវឌ្ឍ​នៅ​ប្រទេស​អាល្លឺម៉ង់​និង​ប៉ាក់​ទៅជា​ក្រណាត់​នៅ​រដ្ឋ Queensland​។​
​    ​លោក Sean Ashby ដែលជា​ស្ថាបនិក​ក្រុមហ៊ុន​ខាងលើ​បាន​និង​បាន​និយាយថា​គំនិត​ខោស្លីប​មាស​នេះ​គឺ​កើតចេញពី​សម័យកាល​ជីក​មាស​របស់​អូស្ត្រាលី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា "​នៅ​យុគមាស​គឺជា​កាល​ដ៏​គួរឱ្យ​រំភើប​និង​ជោគជ័យ​នៃ​ប្រវត្តិសាស្ត្រ​ជនជាតិ​អូស្ត្រាលី​។ ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ចំពោះ​គំនិត​ដែលថា មនុស្ស​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ស្វែងរក​ទ្រព្យសម្បត្តិ​ក្នុងប្រទេស​អូស្ត្រាលី​"៕





អ្នកលេងបណ្ដាញសង្គមលើពិភពលោកកំពុងរំជួលចិត្ត​ដោយសារអាណិតដំរិមួយក្បាលនេះ

April 03, 2017 Add Comment
 អ្នកប្រាកដជារំជួលចិត្តប្នទាប់ពីទស្សនារូបភាពខាងក្រោម​នេះ​គឺជា​រូបភាព​សោកនាដកម្ម​នៃ​សត្វ​ដំរី​មួយ​ក្បាល​ដោយ​ដេកស្លាប់​នៅលើ​ដី បន្ទាប់ពី​ជាប់ជើង​ស្ដាំ​របស់​វា​នឹង​ដើមឈើ​មួយ​ដើម​ខណៈ​ព្យាយាម​យក​ផ្លែ​ខ្នុរ​ពី​មែកឈើ​ខ្ពស់​។​
​ដំរី​មួយ​ក្បាល​នេះ​មិនអាច​ដក​ជើង​ចេញពី​ដើមឈើ​បាន​ដោយ​ខ្លួនឯង​នៅក្នុង​ព្រៃ​មួយ​ឈ្មោះ Sholayar នៅឯ​ប្រទេស​ឥណ្ឌា​ហើយ​បន្ទាប់មក​ក៏បាន​ស្លាប់​។​
​សកម្មជន​សត្វព្រៃ​ឈ្មោះ Rajeev N Kurup បាន​និយាយថា "​ឧ​ប​ទ្ទេវ​ហេតុនេះ​បានកើត​ឡើង​គឺ​នៅពេល​សត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ​បាន​ព្យាយាម​យក​ផ្លែ​ខ្នុរ​នៅ​ចុង​មែកឈើ​ខ្ពស់​។ បន្ទាប់​មកវា​បាន​រអិល​ជើង​ហើយក៏​ជាប់ជើង​នៅ​ដើមឈើ​ហើយ​ក៏បាន​ស្លាប់ទៅ​"៕






បុរស​ម្នាក់​ដេកស្លាប់​មិនដឹងមូលហេតុបន្ទាប់ពីត្រលប់មកពីហូប​ការ​គេ​វិញ​

April 03, 2017 Add Comment
 កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​មកពី​ហូប​ការ​គេ​វិញ​ដេកស្លាប់ កើ​ត‌​ហេ​ត‌ុ​ថ្ង‌ៃ​ទ‌ី០៣ ​មេសា ​២០១៧ វេលា​ម៉ោ​ង‌ ២​ ទៀបភ្លឺ​នៅ​ចំណុច ភូមិ​ជ​ន្លឹ​ង ឃ‌ុំ​រកា​ជ​ន្លឹ​ង ស្រុ​ក‌​ខ្សាច់កណ្តាល ខេ​ត្ត‌​កណ្ដា​ល‌។



ប៉ូលិស​និយាយថា ជន​រង​គ្រ‌ោះ​ឈ្ម‌ោះ យោន យាង ភេ​ទ‌​ប្រុស អាយុ៤០​ឆ្នាំ ជនជាតិខ្មែរ ‌​សាស​ន‌ា ព្រ‌ះ​ពុទ្ធ មុខរបរ កសិករ ស​ព្វ‌​ថ្ង‌ៃ​នៅ​ភូមិ​.​ឃ‌ុំ​កើ​ត‌ ហេ​ត‌ុ (​ស្លា​ប‌់​)។​​ ​ប្រពន្ធ​ឈ្មោះ រ៉​ន រ៉ា​ន អាយុ៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ  មានកូន ០២​ នាក់ ស្រីម្នាក់ ប្រុសម្នាក់​។​
ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០២ ​មេសា ​២០១៧ វេលា​ម៉ោង​៦​ល្ងាច​ជនរងគ្រោះ​បាន​ទៅ​ចូលរួម​មង្គលការ​នៅ​ ភូមិ​តាំង​ឫស្សី ឃុំរ​កាជ​ន្លឹ​ង ដល់​វេលា​ម៉ោង ៩​យប់​ជនរងគ្រោះ​ក៏​ត្រឡប់មក​ដល់ផ្ទះ​វិញ​ហើយក៏​ចូលដេក​ជាមួយ​ប្រពន្ធ​កូន​ដូច​ធម្មតា។​

ដល់​វេលា​ម៉ោង ២​ឈានចូល​ថ្ងៃទី​០៣​ មេសា ​២០១៧ ប្រពន្ធ​បាន​ភ្ញាក់ពីដេក​ហើយ​ហៅ​ជនរងគ្រោះ​ឱ្យ​ងើប​តែ​ជនរងគ្រោះ​មិន​ភ្ញាក់​បន្ទាប់មក​ប្រពន្ធ​ក៏​ស្រែក​ឆោឡោ​ហៅ​បងប្អូន​មកជួយ តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ។

កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​ដោយ​ហ្មត់ចត់ និង​មានការ​ចូលរួម​ពី​គ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ​សាកស​ព‌​ព‌ុំ​មា​ន‌​ស្លា​ក‌​ស្នា​ម‌​អ្វ‌ី​គួ​រ‌​ឱ្យ​ក​ត‌់​សំ​គា​ល‌់​ឡើ​យ‌​គ‌ឺ​ពិ​ត‌​ជា​ស្លាប់​ដោ​យ‌​សារ​ខ្យល់គ​របា​ន‌​ប្រគល់​ស​ព‌​ជូ​ន‌​ក្រុ​ម‌​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី៕